រដ្ឋបាលខេត្តសៀមរាប និងរៀបចំព្រះរាជពិធីបុណ្យអុំទូក រយៈពេល៥ថ្ងៃ
ខេត្តសៀមរាប: រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង និងមានការរៀបចំកម្មវិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ។ ប្រារព្ធធ្វើឡើងដែលមានរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី២០ ថ្ងៃទី ២៥វិច្ឆិកាឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ តាមបណ្ដោយដងស្ទឹងសៀមរាប ដោយមានការសហការ ជាមួយនឹងសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ។

ជាពិសេសក្នុងឱកាសនោះ និងមានការរៀបចំកម្មវិធីកម្សាន្ត ដូចជាជិះទូកលេងកម្សាន្ត កម្មវិធីប្រណាំងទូកងទូកនាគ និងទូកផ្កាចា ការប្រគុំតន្ត្រីស្គរដៃ ស្តង់ពិពណ៍ ប្រដាល់គុណខ្មែរ ល្ខោនបាសាក់និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថាការប្រណាំងទូក គឺរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប គឺមានការរៀបចំរយៈពេលតែ២ថ្ងៃគឺ នៅថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២៦។





ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
