ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាង​ សិស្សនិទ្ទេស A

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាង ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយង្វារ ។

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ចប់សព្វគ្រប់ ប្រកបដោយ ជោគជ័យ។ ក្នុងការប្រឡងលើកនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៥១.២៣៨នាក់ (ស្រី ៨៤.៧៣៥នាក់) ត្រូវជា ៥៦,០២%, បេក្ខជនបានមកប្រឡងចំនួន ១៤៩.៨៧១នាក់ (ស្រី ៨៤.២២៧នាក់) ត្រូវជា ៥៦,១៩% និងបេក្ខជនបានប្រឡងជាប់សរុប ១២៥.៩៧៥នាក់ (ស្រី ៧៤.៩៨២នាក់) ស្មើនឹង ៨៤,០៦% នៃចំនួនបេក្ខជន បានមកប្រឡងសរុប។

ក្នុងនោះ បេក្ខជនទទួលបាន៖
១/និទ្ទេស A ចំនួន ២.០២២នាក់ (ស្រី ១.០៨១នាក់) ត្រូវជា ៥៣,៤៦%
២/ និទ្ទេស B ចំនួន ៨.៨៤៨នាក់ (ស្រី ៥.៤៨៦នាក់) ត្រូវជា ៦២,០០%
៣/និទ្ទេស C ចំនួន ២៣.៤២២នាក់ (ស្រី​ ១៥.២១៤នាក់) ត្រូវជា ៦៤,៩៦%
៤/និទ្ទេស D ចំនួន ៤៤.៨៦៩នាក់ (ស្រី ២៧.៧៤៣នាក់) ត្រូវជា ៦១,៨៣%
៥/និទ្ទេស E ចំនួន ៤៦.៨១៤នាក់ (ស្រី ២៥.៤៥៨ នាក់) ត្រូវជា ៥៤,៣៨%

ជាមួយគ្នានេះ ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២២ កក្កដា ២០២៦ សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១.០៦៥នាក់ ស្រី ៤០០នាក់, បេក្ខជនមកប្រឡងសរុប ១.០៦១នាក់ ស្រី ៤០០នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ១.០៥១នាក់ ស្រី ៤០០នាក់ ស្មើនឹង ៩៩,០៦%(ស្រី ១០០%) នៃចំនួនបេក្ខជនមកប្រឡងសរុប ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ២២នាក់ (ស្រី ១៧នាក់)។
ជារួម សិស្សទទួលបាននិទ្ទេស A សរុប ២.០៤៤នាក់ មកពីសាលារៀនចំនួន ៥៣៥កន្លែង ក្នុងនោះ សាលារដ្ឋចំនួន ៣៥៤ មានសិស្សនិទ្ទេស A ចំនួន ១.២៧១នាក់ និងសាលាឯកជនចំនួន ១៨១ មានសិស្សនិទ្ទេស A ចំនួន ៧៧៣នាក់។ រាជធានី ខេត្តទាំង ២៥ មានសិស្សទទួលបាន និទ្ទេស A៕

To Top