ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ​​ ចុះ​សួរ​សុខទុក្ខនិងនាំយកនូវថវិការួមមានសម្ភារៈមួយចំនួន​ជូន​លោកអនុសេនីយ៍ឯក លឿន ចំរើន កំពុង​សម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យ

កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​​​. នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៩.៣០នាទីព្រឹក​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថនិងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ​​ ចុះ​សួរ​សុខទុក្ខនិងនាំយកនូវថវិការួមមានសម្ភារៈមួយចំនួន​ជូន​លោកអនុសេនីយ៍ឯក លឿន ចំរើន នាយរងការិយាល័យព្រហ្មទណ្ឌ​​​ ក្នុងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃ​បញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ កំពុង​សម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យ។ ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​…

កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​​​.

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៩.៣០នាទីព្រឹក​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថនិងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ​​ ចុះ​សួរ​សុខទុក្ខនិងនាំយកនូវថវិការួមមានសម្ភារៈមួយចំនួន​ជូន​លោកអនុសេនីយ៍ឯក លឿន ចំរើន នាយរងការិយាល័យព្រហ្មទណ្ឌ​​​ ក្នុងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃ​បញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ កំពុង​សម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យ។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​​​​​ រួមជាមួយក្រុមការងារបានសំណេះសំណាលសួរសុខទុក្ខនិងជូនពរឲ្យឆាប់បានជាសះស្បើយមានសុខភាពល្អប្រសើរឡើងវិញ ជាពិសេសក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​និង​ជូនពរពីសំណាក់​ នាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​ ​ចំពោះលោកអនុសេនីយ៍ឯក លឿន ចំរើន​ ផងដែរ។ក្រោមការយកចិត្តទុកដាក់របស់លោក​ឧត្តម​សេនីយ៍​ត្រី​ មេបញ្ជាការ​ ក្នុងនោះបានឧត្តម​ជាថវិកាចំនួន ៤០០,០០០រៀល​ ព្រមទាំង​សំភារៈ​គ្រឿង​ឧបភោគបរិភោគមួយចំនួនរួមមាន(អង្ករ​២បាវ,មី ២កេស,ទឹកសុទ្ធ២កេស​,ភេសជ្ជៈ១កេសនិងទឹកដីគោឆៅ ១កេស)ផងដែរ៕

To Top