ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងរិះគន់ សហរដ្ឋអាមេរិកជុំវិញ ការចោទប្រកាន់អំពីការ លួចរូបិយប័ណ្ណគ្រីបតូតម្លៃ ៦ ពាន់លានដុល្លារ

បរទេស៖ ប្រទេសកូរ៉េខាងជើងបានចោទសហរដ្ឋអាមេរិកពីបទ «ញុះញង់ខាងនយោបាយយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពី FBI បានស្តីបន្ទោសទីក្រុងព្យុងយ៉ាងចំពោះការលួចរូបិយប័ណ្ណគ្រីបតូដ៏ធំមួយពី Binance ដែលជាការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូធំជាងគេបំផុតរបស់ពិភពលោក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ថា FBI បានចោទប្រកាន់កាលពីចុងសប្តាហ៍ថា ក្រុម Hacker ដែល«ឧបត្ថម្ភដោយរដ្ឋ» របស់កូរ៉េខាងជើង ដែលគេស្គាល់ថា TraderTraitor គឺទទួលខុសត្រូវចំពោះការលួចទ្រព្យសម្បត្តិឌីជីថលជាង ៦ ពាន់លានដុល្លារពី Binance។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានឲ្យដឹងថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-un បានច្រានចោលការចោទប្រកាន់ទាំងនេះថាជា «វោហាសាស្ត្រមិនសមហេតុផល»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារ លោក Kim Yo Jong បានចោទទីក្រុងវ៉ាស៊ីនតោនថា បានព្យាយាមពណ៌នាអំពីកូរ៉េខាងជើងថា ជារដ្ឋមួយដែលចូលរួមក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយនិយាយថា ការចោទប្រកាន់ទាំងនេះបានបង្ហាញពីអរិភាពជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះទីក្រុងព្យុងយ៉ាង។
ប្រែសម្រួលៈ តុលា

To Top