ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងប្រកាសថាខ្លួនបានសាកល្បងមីស៊ីលការពារដែនអាកាស និងធ្វើសមយុទ្ធបាញ់មីស៊ីល Cruise

បរទេស៖ កូរ៉េខាងជើងបានបាញ់សាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលទើបនឹងរចនាថ្មី និងបានធ្វើសមយុទ្ធវាយប្រហារដោយមីស៊ីល Cruise កាលពីថ្ងៃពុធ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី៥ ខែវិច្ឆិកា ២០២៦។ ​សារព័ត៌មានដដែលនេះបានបញ្ជាក់ថា ការសាកល្បងប្រព័ន្ធការពារដែនអាកាសនេះ បានបញ្ជាក់យ៉ាងច្បាស់ពីលក្ខណៈបច្ចេកទេស និងភាពអាចជឿទុកចិត្តបាននៃសម្ភារៈថ្មីៗ ព្រមទាំងប្រព័ន្ធនាំផ្លូវចម្រុះ (multiple guidance modes) ដែលបំពាក់នៅលើមីស៊ីលនេះ រួមទាំងសមត្ថភាពរបស់ប្រព័ន្ធក្នុងការកំណត់អត្តសញ្ញាណ និងតាមដានគោលដៅផងដែរ។ ​របាយការណ៍របស់ KCNA នេះ ហាក់ដូចជាបានបញ្ជាក់ស្របទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ដែលបានលើកឡើងថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាច្រើនគ្រាប់សំដៅទៅកាន់សមុទ្រ ចេញពីតំបន់ Sondok នៅឯតំបន់ឆ្នេរភាគខាងកើត។ នេះគឺជាការបាញ់សាកល្បងអាវុធលើកទី៤ ហើយរបស់កូរ៉េខាងជើង ក្នុងរយៈពេលមួយខែនេះ។ ប្រែសម្រួល៖…

បរទេស៖ កូរ៉េខាងជើងបានបាញ់សាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលទើបនឹងរចនាថ្មី និងបានធ្វើសមយុទ្ធវាយប្រហារដោយមីស៊ីល Cruise កាលពីថ្ងៃពុធ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី៥ ខែវិច្ឆិកា ២០២៦។

​សារព័ត៌មានដដែលនេះបានបញ្ជាក់ថា ការសាកល្បងប្រព័ន្ធការពារដែនអាកាសនេះ បានបញ្ជាក់យ៉ាងច្បាស់ពីលក្ខណៈបច្ចេកទេស និងភាពអាចជឿទុកចិត្តបាននៃសម្ភារៈថ្មីៗ ព្រមទាំងប្រព័ន្ធនាំផ្លូវចម្រុះ (multiple guidance modes) ដែលបំពាក់នៅលើមីស៊ីលនេះ រួមទាំងសមត្ថភាពរបស់ប្រព័ន្ធក្នុងការកំណត់អត្តសញ្ញាណ និងតាមដានគោលដៅផងដែរ។

​របាយការណ៍របស់ KCNA នេះ ហាក់ដូចជាបានបញ្ជាក់ស្របទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ដែលបានលើកឡើងថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាច្រើនគ្រាប់សំដៅទៅកាន់សមុទ្រ ចេញពីតំបន់ Sondok នៅឯតំបន់ឆ្នេរភាគខាងកើត។ នេះគឺជាការបាញ់សាកល្បងអាវុធលើកទី៤ ហើយរបស់កូរ៉េខាងជើង ក្នុងរយៈពេលមួយខែនេះ។

ប្រែសម្រួល៖ គីរី

To Top