ព័ត៌មានអន្តរជាតិ

កងទ័ពរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅប្រទេសឥណ្ឌូនេស៊ី ខណៈប្រធានាធិបតី បានបណ្តេញជំនួយការម្នាក់ចេញពីតំណែង ក្រោយមានការចោទប្រកាន់ថា បានលួចស្ដាប់ការសន្ទនាតាមទូរស័ព្ទ

បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បានសម្រេចដកតំណែងប្រធានខុទ្ទកាល័យរបស់លោក បន្ទាប់ពីបុគ្គលរូបនេះត្រូវបានចាប់ខ្លួនក្នុងករណីលួចស្ដាប់ការសន្ទនាតាមទូរសព្ទ ដែលរដ្ឋាភិបាលបានចាត់ទុកថា ជាសកម្មភាពបង្ហាញពីអំពើក្បត់ជាតិ។ ក្នុងពេលជាមួយគ្នានេះ យោធាបានឱ្យដឹងថា កងទ័ពរាប់ពាន់នាក់កំពុងត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋធានី ដើម្បីពង្រឹងសន្តិសុខ។ លោក Listyo Sigit Prabowo ដែលទើបតែត្រូវបានតែងតាំងជាប្រធានខុទ្ទកាល័យកាលពីប៉ុន្មានសប្តាហ៍មុន គឺជាមន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបក្នុងចំណោមបីរូប ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ។ ពួកគេត្រូវបានចោទប្រកាន់ពីបទលួចស្ដាប់ការសន្ទនាតាមទូរសព្ទដោយខុសច្បាប់ ទៅលើប្រធានាធិបតី Prabowo Subianto ព្រមទាំងអ្នកសារព័ត៌មាន អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញមួយចំនួន (ដែលមិនត្រូវបានបញ្ចេញឈ្មោះ) ចាប់តាំងពីដើមឆ្នាំ ២០២៥ មក។ លោក Prasetyo Hadi អ្នកនាំពាក្យប្រធានាធិបតីបានថ្លែងថា សកម្មភាពលួចស្ដាប់ដោយខុសច្បាប់នេះ…

បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បានសម្រេចដកតំណែងប្រធានខុទ្ទកាល័យរបស់លោក បន្ទាប់ពីបុគ្គលរូបនេះត្រូវបានចាប់ខ្លួនក្នុងករណីលួចស្ដាប់ការសន្ទនាតាមទូរសព្ទ ដែលរដ្ឋាភិបាលបានចាត់ទុកថា ជាសកម្មភាពបង្ហាញពីអំពើក្បត់ជាតិ។ ក្នុងពេលជាមួយគ្នានេះ យោធាបានឱ្យដឹងថា កងទ័ពរាប់ពាន់នាក់កំពុងត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋធានី ដើម្បីពង្រឹងសន្តិសុខ។

លោក Listyo Sigit Prabowo ដែលទើបតែត្រូវបានតែងតាំងជាប្រធានខុទ្ទកាល័យកាលពីប៉ុន្មានសប្តាហ៍មុន គឺជាមន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបក្នុងចំណោមបីរូប ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ។ ពួកគេត្រូវបានចោទប្រកាន់ពីបទលួចស្ដាប់ការសន្ទនាតាមទូរសព្ទដោយខុសច្បាប់ ទៅលើប្រធានាធិបតី Prabowo Subianto ព្រមទាំងអ្នកសារព័ត៌មាន អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញមួយចំនួន (ដែលមិនត្រូវបានបញ្ចេញឈ្មោះ) ចាប់តាំងពីដើមឆ្នាំ ២០២៥ មក។

លោក Prasetyo Hadi អ្នកនាំពាក្យប្រធានាធិបតីបានថ្លែងថា សកម្មភាពលួចស្ដាប់ដោយខុសច្បាប់នេះ ត្រូវបានធ្វើឡើងដោយ "បុគ្គលមួយក្រុមដែលប្រព្រឹត្តខុសច្បាប់" ហើយសកម្មភាពរបស់ពួកគេបង្ហាញឱ្យឃើញពីអំពើក្បត់ជាតិ។

លោក Hadi បានប្រាប់អ្នកសារព័ត៌មានថា៖ «វាក៏ឈានទៅដល់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍រដ្ឋ និងសុវត្ថិភាពរបស់ថ្នាក់ដឹកនាំជាតិ រួមទាំងសុវត្ថិភាពរបស់ប្រមុខរដ្ឋផងដែរ»។

ប្រែសម្រួលៈ តុលា

To Top