បរទេស៖ បើតាមមន្ត្រី និងរបាយការណ៍ គឺបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ថា មនុស្សជាង ៨០ នាក់បានស្លាប់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីបានផឹកស្រាដែលមានជាតិពុលនៅក្នុងរដ្ឋ Punjab របស់ឥណ្ឌា។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមទីភ្នាក់ងារព័ត៌មាន Press Trust of India ថា ប្រជាជនបានស្លាប់នៅក្នុងស្រុកចំនួន ៣ ដែលស្ថិតនៅភាគខាងជើង រដ្ឋ Punjab ហើយប៉ូលីសបានចាប់ខ្លួនមនុស្ស ២៥ នាក់។
នៅប្រទេសឥណ្ឌា មានមនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែស្រាមានជាតិពុល ដែលត្រូវបានផលិតដោយលួចលាក់ នៅក្នុងហាងចែកចាយ ហើយលក់ក្នុងតម្លៃ ១០ រូពី (១៣ សេនដុល្លារអាមេរិក) ក្នុងមួយលីត្រ។
ប្រែសម្រួលៈ ណៃ តុលា