ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ យល់ព្រមឲ្យក្រុមអ្នកឃ្លាំមើល យូអិន ធ្វើការអង្កេតនៅទីតាំង នុយក្លេអ៊ែរចំនួន២ របស់ខ្លួន

បរទេស៖ នៅថ្ងៃសៅរ៍នេះសារព័ត៌មាន Daily Telegraph បានចេញផ្សាយថា ប្រទេសអ៊ីរ៉ង់ បានបើកភ្លើងខៀវឲ្យក្រុមអ្នកអង្កេតការណ៍ នៃអង្គការសហប្រជាជាតិដើម្បីទៅត្រួតពិនិត្យដល់ទីតាំងនុយក្លេអ៊ែរ ចំនួនពីរដែលជាផ្នែកមួយនៃការព្យាយាមការទូតរបស់ខ្លួនដើម្បីឱ្យមានការបញ្ចប់ទៅ នៃការហាមឃាត់ជួញដូរអាវុធពីសំណាក់អន្តរជាតិប្រឆាំងនឹងក្រុងតេហរ៉ង់។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិឬហៅកាត់ថា IAEA ដែលជាស្ថាប័នឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ កន្លងមកបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះរបបអ៊ីរ៉ង់ចំពោះការបដិសេធ មិនសហការជាមួយក្រុមការងារអធិការកិច្ចលើការអះអាងថាខ្លួនបាន ធ្វើសកម្មភាពខុសច្បាប់នៅឯរោងចក្រនុយក្លេអ៊ែរចំនួនពីរ។

IAEA ក៏បានចាត់វិធានការដែលមិនធ្លាប់ មានពីមុនមកនៅដើមឆ្នាំនេះនៃការចេញរបាយការណ៍ពិសេសស្តីពីការស្តីបន្ទោស អ៊ីរ៉ង់ ចំពោះការមិនសហការរបស់ខ្លួនលើបញ្ហានុយក្លេអ៊ែរសំខាន់ៗមួយចំនួន និងបានបដិសេធក្រុមអធិការកិច្ចមិនឱ្យដំឡើងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ទាំងពីរនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top