Covid-19

ពិភពលោកមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ កើនឡើងដល់ជាង ៨០ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា យោងតាមការបញ្ជាក់ឲ្យដឹង នូវតួលេខចេញដោយសកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ពិភពលោក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី ៨០០.០០០នាក់ គិតត្រឹមថ្ងៃសៅរ៍ ។

សរុបតួលេខនៃអ្នកស្លាប់នៅម៉ោង ១៣និង៥៦នាទី ម៉ោងសកល កាលពីថ្ងៃសៅរ៍ ឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានគេបញ្ជាក់ឲ្យដឹងច្បាស់ថា គឺ២២.៩៨៤.៨២៤នាក់ នៅទូទាំងពិភពលោក ។

សហរដ្ឋអាមរិក ជាប្រទេសលំដាប់លេខខ្ពស់បំផុត បន្ទាប់មកមានប្រេស៊ីល ទាំងអ្នកស្លាប់ និងអ្នកឆ្លងជំងឺ ។ សេចក្តីរាយការណ៍បញ្ជាក់ថា សហរដ្ឋអាមេរិក មានអ្នកស្លាប់ចំនួន ៥.៦២៦.២៨៤នាក់ និងអ្នកឆ្លងជំងឺចំនួន ១៧៥.៤២៩នាក់ ។ ចំណែកប្រទេសប្រេស៊ីលវិញ មានអ្នកស្លាប់ចំនួន ១១៣.៣៥៨នាក់ និងអ្នកឆ្លងជំងឺចំនួន ៣.៥៣២.៣៣០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top