Covid-19

ចិន បញ្ជាក់ថា ឈានដល់ថ្ងៃទី៧ហើយ អ្នកឆ្លងជំងឺកូវីដ១៩ មានត្រឹមតែ ១២នាក់ប៉ុណ្ណោះ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា គណៈកម្មាធិការសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅទឹកដីគោករបស់ខ្លួន គិតត្រឹមថ្ងៃទី២២ បានថយចុះពី ២២ករណី កាលពីថ្ងៃមុន ។

អ្នកដែលឆ្លងជំងឺថ្មីចំនួន ១២នាក់ គឺជាអ្នកមកពីខាងក្រៅប្រទេស នេះបើយោងតាមសេចក្តី ប្រកាសមួយចេញដោយ គណៈកម្មាធិការសុខាភិបាលជាតិ ។ ដែលឈានដល់ថ្ងៃទី៧ហើយ ដែលមិនមានអ្នកជំងឺថ្មីសោះ សម្រាប់អ្នកឆ្លងជំងឺក្នុងស្រុក ។

ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានអ្នកជំងឺបញ្ចេញរោគសញ្ញាថ្មីចំនួន ១៥នាក់ ទាបជាងថ្ងៃមុនដែលមានចំនួន ៣៤នាក់ ។

អាជ្ញាធរសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ នៅដែនដីគោកប្រទេសចិន មានអ្នកឆ្លងជំងឺបង្កដោយវីរុសកូរ៉ូណា ចំនួន៨៤.៩៥១នាក់ ។ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅដដែល គឺ៤.៦៣៤នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top