វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា វិទ្យាស្ថានព្យាករណ៍សុខាភិបាល ចំណុះឲ្យសាកលវិទ្យាល័យ University of Washington បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក ដោយសារវីរុសកូរ៉ូណា នឹងកើនឡើងលើសពី៤១០.០០០នាក់ នៅចុងឆ្នាំនេះ ដែលជាការកើនឡើងទ្វេដងនៃអ្នកស្លាប់ទាំងអស់នាពេលបច្ចុប្បន្ននេះ និងអ្នកស្លាប់អាចកើនឡើងដល់៣.០០០នាក់ក្នុង១ថ្ងៃ នៅក្នុងខែធ្នូ ។
ចំនួនអ្នកស្លាប់ អាចថយចុះ៣០ភាគរយ បើសិនជាពលរដ្ឋអាមេរិកាំង បានពាក់ម៉ាស់ ខណៈដែលបានផ្តល់ដំបូន្មានដោយក្រុមអ្នករោគឆ្លងនោះ ប៉ុន្តែ ការពាក់ម៉ាស់ គឺមានការថយចុះ វិទ្យាស្ថាន សុខភាពម៉ាទ្រីក និងវាយតម្លៃ នៃសកលវិទ្យាល័យខាងលើបានបញ្ជាក់ដូច្នេះ ។
វិទ្យាស្ថានដដែលនេះបានបញ្ជាក់ថា “ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នៅត្រឹមថ្ងៃទី០១ ខែមករា គឺអាចមានដល់៤១០.០០០នាក់ ហើយនាពេលនេះមានអ្នកស្លាប់ចំនួន២២៥.០០០នាក់ដោយគិតពីពេលឥឡូវនេះរហូតដល់ចុងឆ្នាំនេះ” ។
នៅក្នុងគម្រោងការនៃការព្យាករណ៍ពីមុនបានឲ្យដឹងថា ចំនួនអ្នកស្លាប់គិតត្រឹមថ្ងៃទី០១ ខែធ្នូ មានចំនួន៣១៧.៦៩៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា