ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប៖ អង់គ្លេស គួរតែគោរពកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប ប្រសិនបើចង់បានភាព ជាដៃគូអនាគត

បរទេស៖ ប្រធានគណៈកម្មាធិការអឺរ៉ុប នៅថ្ងៃចន្ទនេះបានធ្វើការបង្ហាញថា ប្រទេសអង់គ្លេស ត្រូវតែគោរពកិច្ចព្រមព្រៀងរបស់ខ្លួន ស្តីពីការដកខ្លួនចេញពីសហភាពអឺរ៉ុប ប្រសិនបើចង់មានដំណោះស្រាយមួយ ស្តីពីចំណងមិត្តភាពអនាគតណាមួយ ជាមួយសហគមន៍អន្តរជាតិដែលមានប្រទេសចំនួន ២៧ជាសមាជិកនេះ។

ការថ្លែងបែបនេះរបស់លោក Ursula von der Leyen គឺជាការឆ្លើយតបមួយ ចំពោះសេចក្តីរាយការណ៍របស់ កាសែតកាលពីថ្ងៃអាទិត្យ ដែលថា រដ្ឋាភិបាលអង់គ្លេស កំពុងតែគ្រោងច្បាប់ដើម្បី បដិសេធផ្នែកសំខាន់ៗនៃកិច្ចព្រមព្រៀង Brexit។

នៅលើបណ្ដាញសង្គមធ្វីតធ័រ លោក Ursula von der Leyen បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំជឿជាក់ថា រដ្ឋាភិបាលអង់គ្លេសនឹង អនុវត្តតាមកិច្ចព្រមព្រៀងដកខ្លួន ដែលជាកាតព្វកិច្ចមួយ ក្រោមច្បាប់អន្តរជាតិ និងជាតម្រូវការមុនសម្រាប់ភាព ជាដៃគូនាពេលអនាគតណាមួយ ហើយពិធីការស្តីពីប្រទេសអ៊ីស្លង់ ឬក៏អ៊ីស្លង់ភាគខាងជើង គឺជាប្រការចាំបាច់ដើម្បី ការពារសន្តិភាពនិងស្ថិរភាព នៅលើកោះ និងសុចរិតភាពនៃទីផ្សារតែមួយ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top