កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ទាហានជើងទឹកបាននិយាយថា អគ្គីភ័យមួយបានកើតឡើង នៅលើនាវាដឹកប្រេងមួយគ្រឿង ដែលមានឈ្មោះថា MT New Diamond កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ បានស្ថិតនៅចម្ងាយប្រមាណ ៤០ម៉ាយ ពីតំបន់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសស្រីល័ង្កា ។
នាវាដឹកប្រេងនោះបាន ផ្ទុកប្រេងប្រមាណ ២៧០.០០០តោន ដែលជាប្រេងឆៅ ហើយធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Paradip Port ប្រទេសឥណ្ឌា ដែលបានចាកចេញពី ប្រទេសគុយវ៉ែត នៅគ្រានោះមានអគ្គីភ័យបានកើតឡើង ដែលភាយចេញពីបន្ទប់ផ្ទុកម៉ាស៊ីន កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កការគំរាមកំហែងខ្លាំង ដល់ការកំពុបប្រេងនៅដែន មហាសមុទ្រឥណ្ឌា ។
ទាហានជើងទឹកបាននិយាយ នៅក្នុងសេចក្តីប្រកាសមួយថា ដោយសារតែកម្លាំងខ្យល់បកបោកខ្លាំង ដែលលក្ខខណ្ឌនៃអាកាសធាតុ នៅក្នុងតំបន់សមុទ្រ ដែលជាកន្លែងនាវានោះមាន ករណីអគ្គីភ័យកើតឡើង ហើយអគ្គីភ័យបានត្រូវ ពន្លត់ឲ្យរលត់ម្តងហើយ តែក្រោយមកបានឆេះឡើងជាថ្មីម្តងទៀត ដោយសារតែសីតុណ្ហភាពកើនឡើងខ្លាំង និងបានបង្កការឆេះនៅលើនាវានោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា