ព័ត៌មានអន្តរជាតិ

ចិនអេហ្ស៊ីប ចុះហត្ថលេខា ដាក់បញ្ចូលភាសាចិន ក្នុងការសិក្សារបស់អេហ្ស៊ីប

បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសអេហ្ស៊ីប និងប្រទេសចិន បានធ្វើពិធីចុះហត្ថលេខា ទៅលើកិច្ចសហប្រតិបត្តិការគ្នាមួយ ដើម្បីអនុញ្ញាតិឲ្យមានកម្មវិធី បង្រៀនថ្នាក់ភាសាចិន នៅសកលវិទ្យាមួយចំនួន ក្នុងប្រទេសអេហ្ស៊ីបជាភាសាបរទេសទី២ ។

ពិធីនេះត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងអប់រំ និងអប់រំអេហ្ស៊ីបគឺលោក Tarek Shawki និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅ Cairo គឺលោក Liao Liqiang ។ ក្នុងពិធីចុះហត្ថលេខានេះផងដែរលោក Shawki បានមានប្រសាសន៍ថា“ អេហ្ស៊ីបមានចំណាប់អារម្មណ៍ខ្លាំង ក្នុងការទទួលបានអត្ថប្រយោជន៍ និងបទពិសោធន៍ពីប្រទេសចិន ដើម្បីអាចអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាវិស័យដទៃទៀត” ។

លោកបានបន្ថែមទៀតថា ចំណងមិត្តភាពអេហ្ស៊ីប- ចិនមានឫសគល់យ៉ាងជ្រៅ នៅពេលអេហ្ស៊ីបមានឈ្មោះ ជាប្រទេសក្នុងតំបន់អារ៉ាប់ និងអាហ្វ្រិកដំបូងបង្អស់ ដែលបានបង្កើតទំនាក់ទំនង ការទូតជាមួយប្រទេសចិន កាលពីឆ្នាំ១៩៥៦មកម្ល៉េះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top