ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្សី ហោះរំខានយន្តហោះ យកការណ៍អាមេរិក ទៀតហើយនៅលើសមុទ្រខ្មៅ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញានេះ បានឲ្យដឹងថា យន្តហោះចម្បាំង របស់ប្រទេសរុស្សី ប្រភេទ Su-27មួយគ្រឿងបានធ្វើការហោះហើរ នៅពីលើតំបន់សមុទ្រខ្មៅកាលពីថ្ងៃពុធម្សិលមិញ ដើម្បីរំខានដល់ការហោះហើរ របស់យន្តហោះឈ្លបយកការណ៍ របស់អាមេរិក។

ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិរុស្សី បានបញ្ជាក៉ទៀតថា ប្រព័ន្ធការពារដែនអាកាសរុស្សី បានរកឃើញថាមានគោលដៅ ដែលបានហោះតម្រង់មកកាន់ព្រំដែន របស់ខ្លួនត្រង់ចំណុចតំបន់សមុទ្រខ្មៅ នេះហើយជាការឆ្លើយតបខ្លួន បានបញ្ជាឲ្យយន្តហោះ Su-27មួយគ្រឿង ទៅត្រួតពិនិត្យនិងកំណត់ ហើយជាលទ្ធផលយើងបានរកឃើញថា ជាយន្តហោះយកការណ៍ប្រភេទ RC-135 Zvezda របស់សហរដ្ឋអាមេរិក។

ទោះបីជាយ់ាងណាក្តីក្រសួងការពារជាតិ បានបញ្ជាក់ដែរថា មិនមានការប៉ះទង្គិចគ្នាណាមួយឡើយ ដោយយន្តហោះអាមេរិកបានហោះចេញ ឆ្ងាញពីព្រំដែនរុស្សីហើយ Su-27 ក៏បានធ្វើដំណើរមកកាន់ មូលដ្ឋានទ័ព របស់ខ្លួនវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top