ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ច្រានចោលរបាយការណ៍ស្ថាប័នហិរញ្ញវត្ថុអាមេរិក​ ជុំវិញក្រុមហ៊ុន​ អភិវឌ្ឍន៍តារាសាគរ​ UDG

ភ្នំពេញៈ​ អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា​ លោក​ផៃ​ស៊ីផាន​នៅថ្ងៃពុធ​ ទី​១៦​ ខែកញ្ញា​ឆ្នាំ២០២០នេះ​ បានច្រានចោលរបាយការណ៍ស្ថាប័នហិរញ្ញវត្ថុអាមេរិក​ ជុំវិញក្រុមហ៊ុន​ អភិវឌ្ឍន៍តារាសាគរ​ UDG។ 

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក​ លោក​ស៊ី​ផាន​ បានលេីកឡេីងថា​ គោរពជម្រាបជូន បណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs​ “គួរសោកស្ដាយ នូវរបាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុ សហរដ្ឋអាមេរិក ដែលធ្វើការចោទប្រកាន់ តាមរយៈអង្គហេតុ នៃរបាយការណ៍របស់ខ្លួន គឺប្រាសចាកពីការពិតទាំងស្រុង។ ជាពិសេសពាក់ព័ន្ធនឹងពាក្យសម្តីរបស់ខ្ញុំផ្ទាល់ ដែលនិយាយថា «រមណីយដ្ឋានរបស់គីរីសាគរ ដែលអាចកំលាយទៅជា មូលដ្ឋានទ័ពបរទេស គឺជាព័ត៌មានប្រឌិត» ដែលខ្ញុំពុំអាចទទួលយកបាននោះទេ”។ 

អ្នកនាំពាក្យ​ បន្តថា​ “អាស្រ័យហេតុនេះ ស្ថាប័នហិរញ្ញវត្ថុសហរដ្ឋអាមេរិក គួរតែពិនិត្យមើលសារជាថ្មីម្តងទៀត នៃអង្គហេតុនូវការចោទប្រកាន់របស់ខ្លួន ដែលពាក់ព័ន្ធនឹងកិតិ្តយសរបស់ខ្ញុំផ្ទាល់ និងការពិត “។

To Top