ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មថ្មីលើ ក្រសួងការពារជាតិ របស់ប្រទេសអ៊ីរ៉ង់ និងបុគ្គលដទៃទៀត ដែលពាក់ព័ន្ធក្នុងកម្មវិធី អាវុធនុយក្លេអ៊ែនិងសព្វាវុធ ដើម្បីគាំទ្រដល់ការអះអាង របស់អាមេរិកដែលថា ទណ្ឌកម្មទាំងអស់របស់ អង្គការសហប្រជាជាតិ លើទីក្រុងតេអេរ៉ង់ ត្រូវតែដាក់វិញក្នុងពេលបច្ចុប្បន្ននេះ។

ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិក ដែលផ្តោតគោលដៅលើអង្គភាព និងប្រជាជនអ៊ីរ៉ង់ចំនួន ២៧ ក្នុងវិស័យនុយក្លេអ៊ែ មីស៊ីល និងអាវុធធម្មតានានានេះ នឹងគ្មានប្រសិទ្ធភាពនោះទេ និងបានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទស្វះស្វែងរកការផ្សព្វផ្សាយ ជាសាធារណៈ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ទណ្ឌកម្មដ៏ថ្មីបំផុតលើ ប្រទេសនាំចេញប្រេងនេះ រួមមានទឆាំងបទបញ្ជាប្រតិបត្តិថ្មីមួយ ដែលចុះហត្ថលេខាដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់គោលដៅលើបុគ្គលទំាងឡាយណា ដែលទិញឬក៏លក់អាវុធធម្មតា ឲ្យប្រទេសអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top