ព័ត៌មានអន្តរជាតិ

យោធាបញ្ជាក់ថា កូរ៉េខាងជើងបាញ់សម្លាប់ និងដុតមន្ត្រីកូរ៉េខាងត្បូង ដែលបាត់ខ្លួន

បរទេស៖ ដោយធ្វើការថ្កោលទោស ចំពោះអំពើព្រៃផ្សៃ មន្ត្រីក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីជលផល កូរ៉េខាងត្បូងដែលបាត់ខ្លួន និងដុតសាកសពរបស់គាត់ចោល កាលពីដើមសប្ដាហ៍នេះ។

ជនរងគ្រោះមានវ័យ ៤៧ឆ្នាំ ដែលជាមន្ត្រីមួយរូបរបស់ ក្រសួងសាគរនិងជនផល បានបាត់ខ្លួនកាលពីថ្ងៃចន្ទ ក្នុងខណៈជិះទូកល្បាតដែនទឹកចម្ងាយ ៦ម៉ាយ ខាងត្បូងខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្រមានជម្លោះ រវាងប្រទេសកូរ៉េទាំងពីរ៕

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយអាន ដោយអគ្គនាយកប្រតិបត្តិការ របស់អគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Ahn Young-ho បាននិយាយដូច្នេះថា “យើងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើដ៏ព្រៃផ្សៃរបស់កូរ៉េខាងជើង និងជំរុញជាខ្លាំងឲ្យកូរ៉េខាងជើង ផ្តល់នូវការបកស្រាយ និងដាក់ទោសបុគ្គលពាក់ព័ន្ធ សម្រាប់អំពើដ៏ឃោរឃៅនេះ“ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top