ព័ត៌មានអន្តរជាតិ

ជប៉ុន បើកព្រំដែនវិញសប្តាហ៍នេះ ប៉ុន្តែមិនមែនសម្រាប់ អ្នកទេសចរណ៍ឡើយ

បរទេស៖ កាសែតបរទេសនៅថ្ងៃអង្គារ បានសរសេរថា ប្រទេសជប៉ុនបានឈានមួយជំហានថ្មី ហើយដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ១៩ និងបន្តបើកទ្វាព្រំដែនរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខនេះ។

គួរឲ្យដឹងដែរថា កន្លងមកប្រទេសចំនួន ១៥៩ប្រទេស គឺមិនអាចអនុញ្ញាតិ ឲ្យធ្វើដំណើរចូលមកដលប្រទេសជប៉ុនឡើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស រឹតបន្តឹងការធ្វើដំណើរកាលពីដើមឆ្នាំកន្លងមក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងវិបត្តិកូវីដ១៩ ពីការរីករាលដាលកាន់តែខ្លាំង ក្នុងប្រទេសរបស់ខ្លួន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះរដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តក្នុងការកែប្រែ គោលការណ៍នេះហើយតាមរយៈការបើកទ្វារ អនុញ្ញាតិឲ្យជនបរទេសទាំងឡាយ អាចធ្វើដំណើរចូលមកដល់ប្រទេសវិញ ប៉ុន្តែមិនមែនជាក្រុមភ្ញៀវទេសចរណ៍ឡើយ។

គេដឹងបន្ថែមទៀតដែរថា សម្រាប់អ្នកដំណើរទាំងឡាយណា ដែលកាន់ទិដ្ឋកាប្រភេទទេសចរណ៍ គឺមិនទាន់អាចមានសិទ្ធ ធ្វើដំណើរចូលមកជប៉ុនឡើយ លុះត្រាណាតែជាក្រុមមនុស្ស ដែលមានទិដ្ឋការជាអ្នកជំនួញ អ្នករស់នៅដើម្បីធ្វើការ និងអ្នកដែលមានទិដ្ឋកា រយៈពេលវែងចាប់ពី ៣ខែឡើង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top