ព័ត៌មានអន្តរជាតិ

ប្រព័ន្ធសារព័ត៌មានបរទេស៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធបែបថ្មី របស់ចិន បានជួយជំរុញកំណើន សេដ្ឋកិច្ចពិភពលោក

ទន្ទឹមនឹងការគ្រប់គ្រងជំងឺកូវីដ ១៩ ទទួលបានជោគជ័យ សេដ្ឋកិច្ចចិនបានរីកចម្រើន យ៉ាងឆាប់រហ័សម្តងទៀត ។ រដ្ឋាភិបាលចិន បានទម្លាក់ថវិកាយ៉ាងច្រើន សម្រាប់គម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធបែបថ្មីក្នុងស្រុក ដែលវាមិនគ្រាន់តែបានបង្កើត ឱកាសការងារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានបង្កើនតម្រូវការ ផ្នែកឧស្សាហកម្មលោហធាតុ ដែលប្រើសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទៀតផង ។

ប្រព័ន្ធសារព័ត៌មានបរទេស បានផ្សាយដំណឹងថា ដោយសារសេដ្ឋកិច្ចចិន បានស្តារឡើងវិញប្រកបដោយស្ថិរភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសចិនបាននិងកំពុង អភិវឌ្ឍយ៉ាងផុលផុស ដែលមានអំណោយផល ជាទូទៅដល់ឧស្សាហកម្មរ៉ែលោហៈ ពិភពលោកជួយជំរុញឱ្យសេដ្ឋកិច្ចពិភពលោក មានការវិវឌ្ឍរីកចម្រើន ល្អជាងការព្យាករណ៍ ។

បច្ចុប្បន្ន ប្រទេសចិនបាន ចាប់ដំណើរការផែនការ ហេដ្ឋារចនាសម្ព័ន្ធបែបថ្មី ដោយទ្រង់ទ្រាយធំ ។ ប្រទេសចិននឹងបង្កើនការ ទម្លាក់ថវិកាសម្រាប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាបែបថ្មី ដូចជាការគណនាក្លោត (Cloud) ទិន្នន័យធំ ភាពវៃឆ្លាតសិប្បនិមិត្ត ប្រព័ន្ធ 5G និងបណ្តាញអ៊ីនធើណេតឧស្សាហកម្មជាដើម មានខេត្តជាច្រើនរបស់ប្រទេសចិន បានដាក់ចេញនូវផែនការ កសាងហេដ្ឋារចនាសម្ព័ន្ធបែបថ្មី ដែលមានទំហំទឹកប្រាក់ រាប់ទ្រីលានយាន់ប្រាក់ចិនជាបន្តបន្ទាប់ ។

«កាសែតទ្វីបអឺរ៉ុប» បានដកស្រង់ពាក្យសម្តី របស់អ្នកវិភាគថា ក្រោយពីឈានចូលត្រីមាសទី ៣ ឆ្នាំនេះ ការដំណើរការគម្រោង ហេដ្ឋារចនាសម្ព័ន្ធបែបថ្មីមួយចំនួន នៅប្រទេសចិនបានប្រព្រឹត្ត ទៅយ៉ាងផុលផុស ៕

To Top