ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ចាកចេញពីមន្ទីរពេទ្យយោធាជាតិ Walter Reed ក្រោយអាការៈជំងឺធូរស្រាល

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ នៅថ្ងៃចន្ទ បានវិលត្រឡប់មកសេតវិមានវិញហើយ បន្ទាប់ពីចំណាយពេល ៣ យប់នៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ចំពោះការឆ្លងវីរុសកូរ៉ូណា ដោយក្រុមគ្រូពេទ្យរបស់គាត់ បានយល់ព្រមពីការចាកចេញនេះ តែក៏មានព្រមានថា លោកប្រហែលជាមិនទាន់ចេញ ធូរស្រាលទាំងស្រុងនៅឡើយទេ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក វ័យ ៧៤ ឆ្នាំរូបនេះបានលើកឡើងថា លោកមានអារម្មណ៍ល្អណាស់ មុនពេលចាកចេញពីមជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាជាតិ Walter Reed ក្បែរទីក្រុង Washington នៅពេលល្ងាច។ គាត់បាននិយាយថា គាត់ជឿជាក់ថាមានតំរូវការតិចតួច ក្នុងការភ័យខ្លាចវីរុសដែលបាន សម្លាប់ប្រជាជនអាមេរិកាំងចំនួន ២១០.០០០ នាក់។

លោក ត្រាំ បានបង្ហោះនៅលើបណ្តាញធ្វីតធ័រថា «កុំខ្លាចកូវីដ កុំអោយវាគ្របដណ្តប់លើជីវិតរបស់អ្នក យើងបានអភិវឌ្ឍក្រោមរដ្ឋបាល ត្រាំ ថ្នាំនិងចំណេះដឹងដ៏អស្ចារ្យមួយចំនួន ពេលនេះ ខ្ញុំមានអារម្មណ៍ល្អប្រសើរជាងកាលពី ២០ ឆ្នាំមុន!»។

ជាមួយនឹងការបោះឆ្នោត ប្រធានាធិបតីជិតមកដល់នៅថ្ងៃទី ៣ ខែវិច្ឆិកាលោក ត្រាំ ហាក់ដូចជាកំពុងស្វែងរក កម្លាំងគម្រោងដោយបង្ហាញថា គាត់អាចជំនះជំងឺផ្លូវដង្ហើម បានយ៉ាងឆាប់រហ័ស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top