ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ប្រែក្លាយតំបន់ការពារធម្មជាតិ ឲ្យជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ច មូលដ្ឋាន

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាល មានគោលន យោបាយ ប្រែក្លាយតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ធម្ម ជាតិ ដើម្បីបង្កើនសេដ្ឋកិច្ច សម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស ចូលរួមពង្រឹងប្រសិទ្ធភាព អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ នេះបើយោងតាមគេ ហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

នាឱកាសជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ជនជាតិ ដើមភាគតិច នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «បច្ចុប្បន្ននេះ គោលនយោបាយ បានក្លាយជាការពិតហើយ បាននិង កំពុងតែអនុវត្ត និងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងជំរុញ និងអភិវឌ្ឍវិស័យទេស ចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា។តំបន់ការពារធម្មជាតិនានា ដែល ពោរពេញដោយសក្តានុពលទេសចរណ៍»។

លោករៀបរាប់ថា គ្រាន់តែនៅក្នុងខេត្តមណ្ឌល មានតំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការ មានជាង៣០កន្លែង រួមមាន ភ្នំ ទឹកជ្រោះ ព្រៃឈើ និងសត្វព្រៃ និងវាលស្មៅ ជាដើម។លោកថា ខេត្តមណ្ឌលគិរី មានតំបន់ដែនជម្រកសត្វព្រៃ ចំនួន៥ រួមមាន ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រក សត្វព្រៃលំផាត់ និងរបៀងអភិរក្សជីវៈម្រុះឦសាន ដែលមានផ្ទៃដីសរុបទំហំជាង ១,១លានហិកតា និងមានតំបន់ច្រើន ដែលមាន សក្តានុពលដែលអាចក្លាយ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ បន្ថែមទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

ឆ្លៀតឱកាសនោះ រដ្ឋលេខាធិការ ក៏បានស្នើឲ្យប្រជាពលតដ្ឋ ដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ ត្រូវចូលរួមរក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងការបោះសំណល់ ពាសវាលពាសកាល ដែលធ្វើឲ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃ តំបន់ទេសចរណ៍ធម្មជាតិទាំងនោះ។

សូមរំលឹកថា ក្រៅពីទេសភាពដ៏ល្អស្អាត នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មី ជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជា សហគមន៍ទេសចរណ៍ធម្មជាតិ រលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី៕

ដោយៈ អេង ប៊ូឆេង

To Top