ព័ត៌មានអន្តរជាតិ

តៃវ៉ាន់សង្ឃឹមថា លោក ត្រាំ នឹងប្រសើរឡើង ដើម្បីលោកអាចបន្តតទល់នឹងចិន

បរទេស៖ ប្រធានរដ្ឋសភាតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទនេះថា កោះតៃវ៉ាន់សង្ឃឹមថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានសុខភាពឆាប់ប្រសើរឡើង ពីមេរោគកូរ៉ូណា ដូច្នេះលោកអាំចបន្តដឹកនាំលោកសេរី ក្នុងការប្រឆាំងទប់ទល់នឹងកំហឹងរបស់ចិន។

ថ្លែងនៅមុនពេល ពិធីអបអរទិវាជាតិតៃវ៉ាន់ ប្រធានរដ្ឋសភា លោក You Si-kun បានមានប្រសាសន៍ថា លោកស្លុតចិត្តដែលលឺថាលោក ត្រាំ ឈឺ និងថា ក្នុងនាមតំណាងឲ្យរដ្ឋសភា លោកសូមជូនពរឲ្យលោក ប្រធានាធិបតីអាមេរិកឆាប់ជាសះស្បើយ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ដែលកាន់លទ្ធិប្រជាធិបតេយ្យ បានស្ថិតក្រោមសម្ពាធយោធា កាន់តែខ្លាំងឡើងពីប្រទេសចិន ដែលអះអាងកោះនេះថា ជាទឹកដីរបស់ខ្លួន ដោយកងទ័ពអាកាសចិន បានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿង ឲ្យហោះក្បែរកោះតៃវ៉ាន់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top