វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក ខាងប្រជាធិបតេយ្យលោក Joe Biden បានសើចចំអកដាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយលើកហេតុផលថា លោកបានធ្វើឱ្យសហរដ្ឋអាមេរិក មិនសូវមានសន្តិសុខ និងឯកោជាងគេនៅលើពិភពលោក។
អតីតអនុប្រធានាធិបតីអាមេរិករូបនេះ ក៏បានអះអាងផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិកអស់ សំណើចនៅលើឆាកពិភពលោក។
លោក Biden បានលើកឡើងថា“ យើងរកឃើញខ្លួនយើងនៅក្នុងជំហរមួយ ដែលយើងនៅឯកោជាងគេនៅលើពិភពលោក ជាងអ្វីយើងធ្លាប់មាន” ។ លោកបន្ថែមថា គោលនយោបាយទីមួយរបស់លោក ត្រាំ បានទុក“ អាមេរិកឲ្យនៅតែម្នាក់ឯង” នៅក្នុងពិភពលោក ៕
ដោយ ឈូក បូរ៉ា