ព័ត៌មានជាតិ

ប្រធានសមាគម ក្រុម១៥៧ នាំយកអំណោយ ចុះជួបសំណេះសំណាល និងលើកទឹកចិត្ត កងកម្លាំង ឈរជើងប្រចាំការ ចាំជួយជនរងគ្រោះ ក្នុងជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោរ

ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា(ក្រុម១៥៧) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញទៅកាន់ ទីតាំងដែលរងផលប៉ះពាល់ នូវជំនន់ទឹកភ្លៀង ដោយផ្ទាល់ ដើម្បីនាំយកអំណោយ និងសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងប្រចាំការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ សង្កាត់ព្រែកកំពឹស ។

ក្នុងនោះ ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ បានទៅកាន់ គោលដៅ វត្តព្រះធាតុ ដោយបាននាំទ័យទាន ប្រគេនព្រះសង្ឃ មី២កេសធំ ត្រីខ១កេស ទឹកសុទ្ធ៣កេស ថវិកា១,០០០,០០០រៀល ។ 

ជាមួយគ្នានោះ លោក ក៏បានអញ្ជើញទៅកាន់ គោលដៅទី២៖ កងពលតូចដឹកជញ្ជូនលេខ៩៩ ដោយបាន ឧបត្ថម្ភ នូវមី២កេសធំ នំបុ័ង៥០ដើម ថវិកា សំរាប់កងទ័ពក្នុងម្នាក់ៗ ៥០,០០០រៀល ចំនួនកំលាំង១២៥ នាក់ x៥០,០០០រៀល= ៦,២៥០,០០០រៀល និងបានអញ្ជើញទៅកាន់ គោលដៅទី៣៖ កងទ័ពជើងទឹក ដោយភ្ជាប់ជាមួយ អំណោយ មី២កេសធំ នំបុ័ង៥០ដើម និងថវិកា ២,០០០,០០០រៀល៕

To Top