ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក៖ អាចមានឱកាសបន្ដកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង នៅឆ្នាំ២០២១

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Robert O’Brien បានឲ្យដឹងថា អាចមានឱកាសដើម្បីបន្តការពិភាក្សាអំពីការរំសាយ​ អាវុធនុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើង ជុំវិញការប្រកួតអូឡាំពិករដូវក្តៅខាងមុខនេះ។

ទីប្រឹក្សាសន្តិសុខកំពូលរូបនេះបានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយទីក្រុងវ៉ាស៊ីនតោនថា “អ្នកដឹងថាវាអាចនឹងមាន ឱកាសមួយនៅឆ្នាំក្រោយ ប្រសិនបើខ្ញុំគិតថា យើងសង្ឃឹមថានឹងមានកម្មវិធី ប្រហែលជានៅឆ្នាំក្រោយយើងអាច មានអូឡាំពិកនៅទីក្រុងតូក្យូ” នេះបើយោងតាមអង្គការមិនស្វែងរកប្រាក់ ចំណេញផ្អែកលើវិទ្យាស្ថាន Aspen ។

លោកបញ្ជាក់ថា ” ខ្ញុំគិតថាប្រជាជនកូរ៉េខាងជើង មានចំណាប់អារម្មណ៍ចង់ចូលរួមក្នុង ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ។ វាអាចនឹងមានរដូវមួយមុនពេលអំឡុងពេល ឬក្រោយពេលកីឡាអូឡាំពិក ដែលភាគីទាំងអស់អាចជួបជុំគ្នាហើយមាន ការចរចាមួយចំនួន ដែលនាំទៅ ដល់វិបុលភាព និងពេលវេលាសេដ្ឋកិច្ចល្អប្រសើរ សម្រាប់ប្រជាជនកូរ៉េខាងជើងប្រជាជនកូរ៉េខាងជើង៕
ដោយ ឈូក បូរ៉ា

To Top