កូឡាឡាំពួរ៖ ព្រះបរមរាជវាំងបានឲ្យដឹងថា ព្រះមហាក្សត្រម៉ាឡេស៊ី Abdullah Ri’ayatuddin បានច្រានចោលសំណើ របស់លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin ក្នុងការប្រកាសអំពីភាពអាសន្នមួយ ដើម្បីដោះស្រាយជាមួយនឹង ការកើនឡើងនូវករណីវីរុស ដែលឆ្លងនៅក្នុងប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Ahmad Fadil Shamsudin ដែលជាសមាជិកក្រុមគ្រួសាររាជវង្ស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Al-Sultan Abdullah គឺជាគំនិតមួយ ដែលមិនមានតម្រូវការ នៅពេលនេះសម្រាប់ ព្រះមហាក្សត្ររបស់ព្រះអង្គ ដើម្បីប្រកាសភាពអាសន្ននៅក្នុងប្រទេស ឬផ្នែកណាមួយនៃប្រទេសម៉ាឡេស៊ីឡើយ។
ការសម្រេចចិត្តនេះត្រូវបាន ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ បានជួបប្រជុំជាមួយមេដឹកនាំតំណពូជម៉ាឡេ កាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីពិចារណាលើសំណើរ ដែលបានដាក់ដោយលោក Muhyiddin Yassin ទៅកាន់ព្រះមហាក្សត្រ កាលពីថ្ងៃសុក្រសប្តាហ៍មុនបន្ទាប់ពី គណៈរដ្ឋមន្រ្តីរបស់ព្រះអង្គ បានយល់ព្រមលើការផ្លាស់ប្តូរនេះ ៕
ដោយ ឈូក បូរ៉ា