ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR)បានឲ្យដឹងកាលពីថ្ងៃអង្គារថា UNHCR បានជួយសង្គ្រោះ ឲ្យមានការដោះលែងជនភៀសខ្លួន ចំនួន១៤១នាក់ចេញពីមន្ទីរឃុំឃាំង នៅប៉ែកខាងលិចនៃប្រទេសលីប៊ី ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា “កាលពីសប្តាហ៍មុន UNHCR បានជួយឲ្យមានការដោះលែងជនភៀសខ្លួនដែលជាបុរស ស្ត្រី និងកុមារ ចំនួន១៤១នាក់” ។
ទីភ្នាក់ងារបានឲ្យដឹងថា “ពួកគេត្រូវបានចាប់ខ្លួនដាក់ក្នុងមជ្ឈមណ្ឌលឃុំឃាំង Suq Alkhamees ចម្ងាយប្រមាណ១៤០គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតនៃរដ្ឋធានីទ្រីប៉ូលី ហើយក្នុងចំណោមពួកគេទាំងនោះ គឺបានឃុំឃាំងខ្លយនអស់រយៈពេលជាងមួយឆ្នាំមកហើយ” ។ UNHCR បានើផ្តល់ដល់ពួកគេ មានសម្ភារៈសង្រ្គោះមួយចំនួន មានកញ្ចប់អាហារ និងពិនិត្យសុខភាពជាដើម ។
គេបានដឹងថា បន្ទាប់ពីរបបដឹកនាំ Muammar Gaddafi បានដួលរលំនៅក្នុងឆ្នាំ២០១១ ជនអន្តោប្រវេសន៍ខុសច្បាប់ រាប់ពាន់នាក់ ភាគច្រើនមកពីបណ្តាប្រទេស នៅទ្វីបអាហ្វ្រិក បានជ្រើសរើសយកសមុទ្រមេឌីទែរ៉ា ដែលជាច្រកឆ្លងកាត់ពីលីប៊ី ឆ្ពោះទៅកាន់បណ្តាប្រទេស នៅតំបន់អឺរ៉ុប ដោយសារតែរដ្ឋអសន្តិសុខ និងមានភាពចលាចល នៅក្នុងប្រទេស អាហ្វ្រិកខាងជើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា