វ៉ាស៊ីនតោន៖ ដោយមានរយៈពេល មួយសប្តាហ៍ទៀតរហូតដល់ការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក គូប្រជែងខាងប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងរក្សាការនាំមុខក្នុងការស្ទង់មតិថ្នាក់ជាតិ លើប្រធានាធិបតីសាធារណរដ្ឋលោក ដូណាល់ ត្រាំ ដែលនៅតែបន្តប្រឈមមុខនឹង សំណួរជុំវិញការដោះស្រាយ របស់លោក ចំពោះការឆ្លងរាលដាលជំងឺ កូវីដ-១៩។
បេក្ខជនទាំងពីរកំពុង បោះជំហានចុងក្រោយ នៅក្នុងរដ្ឋសមរភូមិ ដោយព្យាយាមដាក់ខ្លួនពួកគេ ជាមេដឹកនាំដែលអាចឋិតឋេរបាន ដើម្បីបណ្តេញជំងឺរាតត្បាត និងការធ្លាក់ចុះសេដ្ឋកិច្ច របស់ខ្លួនក៏ដូចជាការផ្ទុះនូវភាព វឹកវរស៊ីវិលថ្មីៗជុំវិញភាព សាហាវឃោរឃៅរបស់ប៉ូលីស ប្រឆាំងនឹងជនជាតិស្បែកខ្មៅ។
លោក បៃដិន អតីតអនុប្រធានាធិបតី ដែលមានអាយុ ៧៧ ឆ្នាំកំពុងនាំមុខលោក ត្រាំ ដោយមានប្រហែល ៨ ភាគរយ នេះបើយោងតាមទិន្នន័យស្ទង់មតិថ្នាក់ជាតិ ដោយគេហទំព័រតាមដានការស្ទង់មតិ Real Clear Politics ។ ការនាំមុខរបស់លោក បៃដិន ឈានដល់ជាមធ្យមប្រហែល ៤ ពិន្ទុនៅក្នុងរដ្ឋសមរភូមិកំពូលទាំង ៦ រួមមានរដ្ឋផ្លរីដា និងផេនស៊ីលវេនៀ៕
ដោយ ឈូក បូរ៉ា