ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្រ្តីថៃលោក Prawit Wongsuwon នៅតែទទូចថា គ្មានរដ្ឋប្រហារ

បរទេស៖ ឧបនាយករដ្ឋមន្រ្តីថៃលោក Prawit Wongsuwon កាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលការលើកឡើងរបស់អតីតមេដឹកនាំ ក្រុមអាវលឿងចំពោះរដ្ឋប្រហារមួយ ដើម្បីបើកផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិមួយ ដើម្បីដោះស្រាយជម្លោះនយោបាយ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោកឧត្តមសេនីយ៍ Prawit បានធ្វើឡើងក្រោយមានការស្នើសុំរបស់លោក Sondhi Limthongkul អតីតសហប្រធាននៃសម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ។

លោកឧបនាយករដ្ឋមន្រ្តីថៃរូបនេះ បានធ្វើសេចក្តីកត់សម្គាល់តែមួយប៉ុណ្ណោះ គឺ «នឹងមិនមានរដ្ឋប្រហារណាមួយទេ» នៅពេលសួរអំពីបញ្ហានេះ។ រដ្ឋាភិបាលធ្លាប់បានបដិសេធម្តងហើយម្តងទៀតចំពោះរដ្ឋប្រហារ កាលពីអតីតកាល។

ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា“ Sondhi Talk” បានបង្ហោះឃ្លីបរបស់លោក Sondhi ដែលបង្ហាញពីទស្សនៈរបស់លោកលើស្ថានការណ៍នយោបាយ នៅក្នុងការបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ផ្កាយរណប“ News One ’’ កាលពីថ្ងៃអង្គារ។ ក្នុងពេលកម្មវិធីនោះ លោកបាននិយាយថា“ សម្រាប់ខ្ញុំការធ្វើរដ្ឋប្រហារមិនអាក្រក់ទេ។ ប្រសិនបើរដ្ឋធម្មនុញ្ញត្រូវធ្វើវិសោធនកម្មអ្នកចូលរួមទាំងអស់ត្រូវតែត្រូវបានអនុញ្ញាតឱ្យនិយាយដើម្បីធ្វើឱ្យប្រាកដថារដ្ឋធម្មនុញ្ញគឺត្រឹមត្រូវ ។ រដ្ឋាភិបាលបង្រួបបង្រួមជាតិត្រូវតែបង្កើតឡើងហើយវា ត្រូវតែឯករាជ្យ៕ប្រែសម្រួលៈ ណៃ តុលា

To Top