បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថា កងទ័ពអាកាសអាមេរិកនិងយន្តហោះចម្បាំងប្រភេទ F-16 បានស្ទាក់ចាប់យន្តហោះគ្មាន ការអនុញ្ញាតមួយដែលហោះហើរក្បែរទីតាំងកំពុង
ប្រារព្ធទៅនៃយុទ្ធនាការបោះឆ្នោតរបស់ លោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃពុធនៅរដ្ឋអារីហ្សូណា។
បញ្ជាការការពារជាតិទ័ពអាកាសអាមេរិកខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្ដហោះដែលមិនស្គាល់អត្តសញ្ញាណមួយ នោះមិនបានអើពើទៅនឹងនីតិវិធីស្ទាក់ចាប់ដំបូងទេប៉ុន្តែវាបានបង្កើតទំនាក់ទំនងតាមវិទ្យុនៅពេល ដែលយន្តហោះ F-16 ដាក់ពង្រាយរលកសញ្ញា។
នៅពេលដែលលោក Trump បានឃើញនិងដឹងហេតុការណ៍នេះហើយនោះគាត់បានចង្អុលនៅលើមេឃហើយនិយាយថា “មើលទៅពួកគេបានផ្តល់ឱ្យប្រធានាធិបតីនូវការ
បង្ហាញដ៏តិចតួចបំផុត”៕
ប្រែសម្រួល៖ស៊ុនលី