ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រថៃ មានបន្ទូលជាលើកដំបូងថា ស្រឡាញ់ប្រជាជនទាំងអស់គ្នា បន្ទាប់ពីការតវ៉ាជាច្រើនខែ អំពាវនាវឱ្យមានការ កែទម្រង់រាជាធិបតេយ្យ

បរទេស៖ ព្រះមហាក្សត្រ របស់ប្រទេសថៃ ព្រះអង្គបានហៅប្រទេសថៃថា ជា“ ដែនដីនៃការសម្របសម្រួល” នៅក្នុងសេចក្តីអត្ថាធិប្បាយ (ព្រះរាជបន្ទូល) ដែលមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដែលក្នុងអំឡុងពេលនោះ ព្រះមហាក្សត្រ ដែលមិនអាចចូលទៅដល់បានប្រកាសថា “ ស្រឡាញ់” ចំពោះប្រជាជនថៃទាំងអស់គ្នា បន្ទាប់ពីការតវ៉ាជាច្រើនខែ អំពាវនាវឱ្យមានការ កែទម្រង់រាជាធិបតេយ្យ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ការគោរពព្រះបរមរាជវាំង ត្រូវបានបង្ហាញនៅពេលដែលមនុស្ស រាប់ពាន់នាក់ពាក់អាវពណ៌លឿង ដែលជាពណ៌រាជវង្ស បានរង់ចាំនៅក្បែរព្រះបរមរាជវាំង ជាមួយនឹងព្រះឆាយាលក្ខណ៍របស់ព្រះករុណា និងព្រះមហាក្សត្រយានី។

ដោយយាងឆ្លងកាត់ហ្វូងមនុស្ស ដើម្បីស្វាគមន៍អ្នកគាំទ្រ ព្រះមហាក្សត្រត្រូវបានបញ្ឈប់ ដោយអ្នកយកព័ត៌មានជនជាតិ អង់គ្លេស ប៉ុស្តិ៍លេខ ៤ ដែលបានសួរព្រះអង្គអំពីក្រុមបាតុករ ដែលអំពាវនាវឱ្យមានការកែទម្រង់ ។ យោងតាមឃ្លីបមួយ ដែលត្រូវបានបង្ហោះនៅលើគណនីធ្វីតធ័រ របស់ប៉ុស្តិ៍លេខ ៤ បានអោយដឹងថា ព្រះមហាក្សត្រថៃ ព្រះអង្គបានមានព្រះរាជបន្ទូលដោយតបថា “ យើងស្រលាញ់ពួកគេទាំងអស់គ្នាដូចៗគ្នា”

នៅពេលត្រូវបានគេសួរថា តើមានកន្លែងសម្រាប់ សម្របសម្រួលដែរឬទេ? ព្រះអង្គមានព្រះរាជបន្ទូលទៀតថា “ ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top