ព័ត៌មានអន្តរជាតិ

ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅអឺរ៉ុបកើនឡើងទ្វេដង ក្នុងរយៈពេល ៥សប្ដាហ៍រហូតដល់ជាង ១០លាននាក់

ឡុងដ៌៖ យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងថា ករណីឆ្លងមេរោគកូវីដ-១៩ នៅអឺរ៉ុបបានកើនឡើងទ្វេដង ក្នុងរយៈពេល ៥ សប្តាហ៍ដោយជំរុញ តំបន់នេះកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១ ខែវិច្ឆិកា) ឆ្លងកាត់ព្រឹត្តិការណ៍ដ៏សែនអាប់អួរ នៃការឆ្លងសរុបចំនួន ១០ លាននាក់។

កាលពីខែមុនទាំង អាមេរិកឡាទីន និងអាស៊ី បានរាយការណ៍ថា មានករណីសរុបជាង ១០ លានករណីនៅក្នុងតំបន់របស់ពួកគេ។ ក្នុងនោះសហរដ្ឋអាមេរិកតែមួយ មានករណីជាង ៩ លានករណីជាមួយនឹង ការផ្ទុះឡើងយ៉ាងឆាប់រហ័ស។

យោងតាមការវិភាគ របស់ទីភ្នាក់ងារព័ត៌មានបានឱ្យដឹងថា ខណៈដែលអឺរ៉ុប ចំណាយពេលជិត ៩ ខែដើម្បីកត់ត្រានូវករណីជំងឺកូវីដ-១៩ ដំបូងរបស់ខ្លួន ចំនួន ៥ លានករណី ហើយចំនួន ៥ លានករណីបន្ទាប់ ត្រូវបានគេរាយការណ៍ក្នុងរយៈពេលច្រើនជាងមួយខែ៕

ដោយ ឈូក បូរ៉ា

To Top