ភ្នំពេញ៖ ស្របពេលដែល ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី៣ ជិតនឹងបើកធ្វើ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានត្រៀមរួចហើយ ដើម្បីផ្តល់ព័ត៌មានដ៏ថ្មីបំផុត សម្រាប់ពិភពលោក
ភ្ញៀវមកពីគ្រប់ទីកន្លែងលើពិភពលោក ដើម្បីចែករំលែកនូវ ពិព័រណ៍នាំចូលចិនអន្តរជាតិ ។
ពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី៣ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងសៀងហៃ ថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ។ នេះជាពិព័រណ៍ថ្នាក់ជាតិទីមួយ ដែលមានប្រធានបទស្តីពី ការនាំចូលលើពិភពលោក ក្រោមបរិបទជំងឺកូវីដ១៩។
អំឡុងពេលពិព័រណ៍នាំចូលចិន អន្តរជាតិលើកនេះ អ្នកសារព័ត៌មាននៃ អគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងនាំប្រជាជនលើពិភពលោក ស្វែងយល់ពីសាលតាំងពិព័រណ៍ធំៗចំនួន៦ សន្ទនាគ្នាជាមួយ CEO នៃសហគ្រាសកំពូល ៥រយលើពិភពលោក មានការផ្សាយដំណឹងនៅកន្លែងផ្ទាល់ ក៏មានការបកស្រាយដោយឯកទេស និងការធ្វើអន្តរកម្មតាមអនឡាញ និងក្រៅបណ្តាញដោយគ្រប់ជ្រុងជ្រោយ តាមរយៈទម្រង់ប្រព័ន្ធ 5G+4K ផងដែរ ។