ព័ត៌មានអន្តរជាតិ

ចិននិយាយថា នឹងការពារសិទ្ធិ អ្នកសារព័ត៌មានចិន ក្រោយការពន្យារ ពេលផ្តល់ទិដ្ឋការថ្មី របស់អាមេរិក

បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងប្រើគ្រប់វិធានការទាំងអស់ ដើម្បីការពារអ្នកសារព័ត៌មាន ជនជាតិចិន ក្នុងដំណើរឆ្លើយតប ចំពោះការពន្យារ ពេលផ្តល់ទិដ្ឋាការថ្មី របស់សហរដ្ឋអាមេរិក សម្រាប់អ្នកសារព័ត៌មានចិន។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួង ការបរទេសចិន លោក វ៉ាង វែប៊ីន បាននិយាយក្នុងសន្និសីទ កាសែតមួយថា ប្រទេសចិនជំរុញ សហរដ្ឋអាមេរិក ឲ្យឈប់ការបង្ក្រាបបែបនយោបាយរបស់ខ្លួន លើអ្នកសារព័ត៌មានចិន។

លោក វ៉ាង វែប៊ីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ដោយរក្សាគោលការណ៍ឆ្លើយតបពាក្យ សម្តីដោយពាក្យសម្តី ហើយទង្វើដោយទង្វើនោះ ប្រទេសចិន នឹងប្រើគ្រប់វិធានការទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់អ្នកសារព័ត៌មានចិន” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top