ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ថា វិទ្យាស្ថានត្រួតពិនិត្យជំងឺ និងបង្ការរោគ Robert Koch បានប្រកាសនៅថ្ងៃចន្ទនេះថា ករណីថ្មីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់១២.០៩៧នាក់ ក្នុងរយៈពេលតែថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៥៤៥.០២៧នាក់ ខណៈដែលប្រទេសនេះ កំពុងបន្តបិទប្រទេសជាលើកទី២ ។ប
បន្ទាប់ពីការឆ្លងជំងឺកូវីដ១៩ កើនឡើងក្នុងកំណត់ត្រាថ្មី ដែលគេបានរាយការណ៍ កាលពីសប្តាហ៍មុន រដ្ឋាភិបាលសហព័ន្ធ បានឯកភាពគ្នា ទៅលើការរឹតត្បិត ដល់ការរស់នៅប្រចាំថ្ងៃ ដូចជា ការរឹតបន្តឹងទៅលើការប៉ះពាល់គ្នា និងការនៅជិតស្និទ្ធជាមួយគ្នានៅតាមភោជនីយដ្ឋាននានា និងរង្គសាលជាច្រើន សម្រាប់ខែវិច្ឆិកានេះ ។
ជំងឺឆ្លងរាតត្បាត គឺជា “ស្ថានភាពនៃសតវត្សរ៍” លោក Jens Spahn រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ដល់ទីភ្នាក់់ងារផ្សព្វផ្សាយព័ត៌មាន ZDF កាលពីថ្ងៃអាទិត្យ ។ វាជាភស្តុតាង ដែលជំងឺឆ្លងរាតត្បាត អាចមិនធ្វើឲ្យរដ្ឋាភិបាលគ្រប់គ្រងមិនបាននោះទេ ។
អង្គការសុខភាពពិភពលោក (WHO) បានបង្ហោះនៅលើគេហទំព័រ របស់ខ្លួន កាលពីថ្ងៃទី២៩ ខែតុលា មានវ៉ាក់សាំងចំនួន២០១ប្រភេទដែលជាបេក្ខភាពទប់ទល់នឹងជំងឺកូវីដ១៩ ដែលវ៉ាក់សាំង នឹងធ្វើការផលិតនៅទូទាំង ពិភពលោក ហើយ៤៥ប្រភេទ នៃវ៉ាក់សាំងទំាងនោះ ត្រូវបានធ្វើការវិនិច្ឆ័យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា