ព័ត៌មានអន្តរជាតិ

ក្រុមប្រដាប់អាវុធសម្លាប់និស្សិត ជាច្រើននាក់នៅសាកលវិទ្យាល័យ ក្នុងទីក្រុងកាប៊ុល

បរទេស៖ ប្រភពពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងសាក្សីឃើញហេតុការណ៍ បាននិយាយថា ក្រុមប្រដាប់អាវុធមួយក្រុម បានធ្វើការវាយប្រហារ ទៅលើបរិវេណសាកលវិទ្យាល័យកាប៊ុល នាថ្ងៃចន្ទនេះ សម្លាប់និស្សិតតិចបំផុតចំនួន១០នាក់ និងធ្វើការប្រយុទ្ធគ្នាជាមួយកងកម្លាំងសន្តិសុខ។

លោក Fathullah Moradi ជាសាក្សីមួយរូប ដែលបានរត់គេចខ្លួនរួចតាមច្រកទ្វារ មួយរបស់សាកលវិទ្យាល័យ ជាមួយនឹងមិត្តភ័ក្តិមួយក្រុម បាននិយាយអ្នកសារព័ត៌មានដូច្នេះថា “ពួកគេបានបាញ់ប្រហារទៅលើនិស្សិតទាំងអស់ ដែលពួកគេឃើញ”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ពួកតាលីបង់ បាននិយាយប្រាប់ថា កងកម្លាំងប្រយុទ្ធរបស់ខ្លួនមិនបានពាក់ព័ន្ធនៅក្នុងការបាញ់ប្រហារនោះទេ ហើយចំណែកក្រុមផ្សេងទៀត នៅពេលភ្លាមៗនេះ នៅមិនទាន់ចេញមុខអះអាងទទួលខុសត្រូវចំពោះ ហេតុការណ៍នេះនៅឡើយនោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top