ព័ត៌មានអន្តរជាតិ

អាមេរិក យល់ព្រមលើការស្នើសុំរបស់ជប៉ុន ធ្វើបត្យាប័នបុរស ២នាក់ ដែលជួយដល់ការរត់គេចខ្លួនរបស់ Ghosn

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសបានយល់ព្រមលើសំណើរបស់ជប៉ុន ដែលឲ្យបុរសពីរនាក់ ត្រូវបានធ្វើបត្យាប័ន ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទ ជួយអតីតប្រធានក្រុមហ៊ុន Nissan Motor Co លោក Carlos Ghosn រត់គេចខ្លួនចេញពីប្រទេស ខណៈពេលរង់ចាំការជំនុំជម្រះ លើបទចោទប្រកាន់ពីបទកេងបន្លំហិរញ្ញវត្ថុ។

ទោះយ៉ាងណាគេនៅមិនទាន់ដឹងថា ការធ្វើបត្យាប័នបុរសទាំងពីរនាក់គឺម៉ៃឃើល ថេល័រ ជាអតីត Green Beret និងកូនប្រុសរបស់លោកឈ្មោះ Peter Taylor នឹងធ្វើឡើងនៅពេលតុលាការសហព័ន្ធអាមេរិក បានយល់ព្រមក្នុងថ្ងៃតែមួយនូវសំណើចុងក្រោយពីពួកគេនោះទេ។ ដោយមេធាវី បានបញ្ឈប់រដ្ឋាភិបាលអាមេរិកពីការប្រគល់ពួកគេទៅប្រទេសជប៉ុន។

យោងតាមមេធាវីក្រសួងការបរទេសបានផ្តល់ការយល់ព្រមរបស់ខ្លួន ចំពោះការធ្វើបត្យាប័ននេះកាលពីថ្ងៃអង្គារ។

នៅទីក្រុងតូក្យូ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍លោក Yoko Kamikawa បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេពីព្រោះវា“ ពាក់ព័ន្ធនឹងការស៊ើប អង្កេតលើក​​រណីជាក់លាក់មួយ និងនីតិវិធីនៅសហរដ្ឋអាមេរិក”៕

ដោយ ឈូក បូរ៉ា

To Top