ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃអាទិត្យ ការិយាល័យការពារ ជនស៊ីវិល (OCD)បានឲ្យដឹងថា យ៉ាងហោចណាស់ពលរដ្ឋចំនួន១០នាក់ បានបាត់បង់ជីវិត និងអ្នកផ្សេងទៀតចំនួន០៣នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង Goni បានបោកបក់ទៅទិសខាងត្បូង ។
ការិយាល័យ OCD ក្រុង Bicol ដែលជាក្រុងរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងតំបន់នៃដែនកោះ Luzon ហើយនៅក្នុងសេចក្តីរាយការណ៍ព័ត៌មាន ក្នុងនោះមាន០៩នាក់បានស្លាប់ នៅខេត្ត Albay និងមួយទៀតនៅលើដែនកោះ Catanduanes ដែលជាកន្លែងបង្កឲ្យមានព្យុះ និងគ្រោះបាក់ដី នៅវេលាម៉ោង៤និង៥០នាទី ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ។
ព្យុះទីហ្វុង និងព្យុះត្រូពិច បានវាយប្រហារមកលើហ្វីលីពីន ចាប់ពីខែមិថុនា រហូតដល់ខែធ្នូ ដែលបានប្រកាសថា មានអ្នកស្លាប់រាប់រយនាក់ និងបង្កឲ្យខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា