ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្ដុះបណ្ដាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ក្នុងខេត្ត

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ ២០២០ នេះនៅមន្ទីរផែនការ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីស្ថិតិ គណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ក្នុងខេត្ត ដែលរៀបចំដោយនាយកដ្ឋាន គណនេយ្យជាតិនៃក្រសួងផែនការ ក្នុងគោលបំណងដើម្បីស្វែងរក ទិន្នន័យសម្រាប់ធ្វើជាមធ្យោបាយក្នុងការវាស់វែងអំពីកម្រិត នៃការរីកចម្រើនរបស់រដ្ឋបាលខេត្ត ក៏ដូចជាចំណូលជាមធ្យមរបស់ ប្រជាពលរដ្ឋម្នាក់ៗ តាមការវិភាគតាមបែបម៉ាក្រូសេដ្ឋកិច្ច ។

ស្ថិតក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្រសួងផែនការ បានបើកវគ្គបណ្ដុះ បណ្ដាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលទិន្នន័យនេះ បានមកពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត រួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលនាយកដ្ឋានគណនេយ្យជាតិ នៃក្រសួងផែនការ យកមកគណនា ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ទិន្នន័យនេះមានសារសំខាន់ណាស់ សម្រាប់ធ្វើជាមធ្យោបាយ ក្នុងការវាស់វែងអំពីកម្រិត នៃការរីកចម្រើន​ របស់រដ្ឋបាលខេត្តតាមបណ្ដាឆ្នាំនីមួយៗ និងចំណូលជាមធ្យម របស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈការវិភាគតាមបែបម៉ាក្រូសេដ្ឋកិច្ច ។

លោកបន្តថា ម្យ៉ាងទៀតទិន្នន័យនេះវាមានសារៈសំខាន់ណាស់ សម្រាប់ខេត្តដើម្បីបង្ហាញដល់ភាគីពាក់ព័ន្ធនានា ជាពិសេសដៃគួរអភិវឌ្ឍន៍ ដែលមានបំណងចង់មកវិនិយោគនៅ លើទឹកដីសុខាភិបាលខេត្តកំពង់ចាម ហើយពួកគេអាចដឹងពីកំណើនសេដ្ឋកិច្ច និងការរីកចម្រើន របស់រដ្ឋបាលខេត្ត តាមរយៈលទ្ធផល ផលិតផលក្នុងស្រុកសរុប GDP នេះផងដែរ ៕

To Top