ព័ត៌មានអន្តរជាតិ

Update:សារព័ត៌មាន MTI៖ រដ្ឋមន្រ្តីក្រសួងការបរទេស ហុងគ្រី លោក Peter Szijjarto ធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ពេលទៅដល់ប្រទេសថៃ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MTI បានរាយការណ៍ នៅថ្ងៃពុធនេះថា រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី លោក Peter Szijjarto បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសហុងគ្រីរូបនេះ កំពុងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ ដោយមិនមានលេចចេញ រោគសញ្ញាអ្វីឡើយ ។

សូមជម្រាបផងដែរថា លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា តែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ៕ប្រែសម្រួលៈ ណៃ តុលា

To Top