បរទេស៖ កងកម្លាំងការពារ តំបន់ឆ្នេរសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា នាវាបំបែកទឹក កងកម្លាំងការពារតំបន់ឆ្នេរ Polar Star នឹងបញ្ជូនកាន់មហាសមុទ្រអាក់ទិក ជំនួយបេសកកម្មរដូវរងារតាមប្រក្រតី នៅតំបន់មហាសមុទ្រ អង់តាក់ទិករបស់វាវិញ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ របស់កងកម្លាំងការពារតំបន់ឆ្នេរ បាននិយាយកាលពីសប្តាហ៍មុនថា នាវាបំបែកទឹកកកមានប្រវែង ៣៩៩ហ្វីតនេះ នឹងជួយការពារអធិបតេយ្យភាព និងសន្តិសុខដែនសមុទ្រ ក្នុងតំបន់របស់ប្រទេស។
គួរបញ្ជាក់ថា នាវាបំបែកទឹកកកប្រភេទ Polar របស់សហរដ្ឋអាមេរិកនេះ មិនមានវត្តមាន នៅក្នុងតំបន់មហាសមុទ្រអាក់ទិក ចាប់តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ គឺវាជានាវាបំបែកទឹកកក Polar Sea អសកម្មមួយគ្រឿង ក្នុងចំណោមនាវាអាមេរិក ពីរគ្រឿងដំបូង ដែលធ្វើដំណើរទៅដល់ប៉ូលខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង