បរទេស៖ពលរដ្ឋវេណេស៊ុយអេឡាជាច្រើន កំពុងតែសង្ឃឹមការជាប់ឆ្នោតសារជាថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលមានយុទ្ធនាការទណ្ឌកម្មធ្ងន់ធ្ងរ ប្រឆាំងគណបក្សសង្គមនិយម ដែលកំពុងកាន់អំណាចរបស់ប្រទេសវេណេស៊ុយអេឡា។
លោក Jose Gregorio Bastidas វ័យ៥៦ឆ្នាំ ជាកម្មករសំណង់មួយរូបមកពីស្រុកក្រីក្រមួយ បាននិយាយថា “ លោក ត្រាំ ឈ្នះ ព្រោះលោកបានប្រឆាំងចំពោះមនុស្សគ្មានការអៀនខ្មាស់នៅទីនេះ គឺក្នុងប្រទេសវេណេស៊ុយអេឡា និងចំពោះលោក ម៉ាឌូរ៉ូ”។
ចំណែកមេដឹកនាំប្រឆាំងក្នុងប្រទេសវេណេស៊ុយអេឡា លោក Juan Guaido បានបង្ហាញនូវក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបន្តដាក់សម្ពាធប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ មិនថា លោក ត្រាំ ឬក៏លោក ចូ បៃដិន ជាអ្នកឈ្នះនោះទេ នេះបើតាមសម្តីរបស់លោក Tomas Guanipa ជាតំណាងរបស់លោក Juan Guaido នៅក្នុងប្រទេសកូឡំប៊ី។ ប្រែសម្រួល៖ប៉ាង កុង