វ៉ាស៊ីនតោន៖ លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បានឲ្យដឹងកាលពីថ្ងៃពុធថា លទ្ធផលនៃការបោះឆ្នោត ប្រធានាធិបតី នឹងមានឥទ្ធិពលយ៉ាងធំធេង ទៅលើទីក្រុងញូវយ៉ក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
អភិបាលក្រុងរូបនេះ បានប្រាប់សន្និសីទកាសែតមួយថា យើងពិតជាដឹងអំពីមូលដ្ឋានគ្រឹះ នៃការសម្រេចចិត្ត ដែលនឹងត្រូវធ្វើឡើង ដោយសភាបន្ទាប់ប្រធានាធិបតីបន្ទាប់ នឹងកំណត់អនាគត នៅទីក្រុងញូវយ៉ក។
លោកបានលើកឡើងថា “វាពិតជាមូលដ្ឋានគ្រឹះយើង ត្រូវការការជម្រុញដ៏ខ្លាំងក្លាមួយ ដើម្បីធ្វើឱ្យយើងត្រឡប់មកវិញ។ ប្រទេសទាំងមូលត្រូវការវា។ វានឹងស្ថិតក្នុងតុល្យភាពនៃ ការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសម្រាប់ព្រឹទ្ធសភា” ។
អភិបាលក្រុងរូបនេះបានបន្ថែមទៀតថា “យើងត្រូវការវ៉ាក់សាំង ដែលយើងអាចជឿទុកចិត្ត បានហើយវាក៏មាននៅលើសន្លឹកឆ្នោត ដែលមានប្រសិទ្ធិភាពផងដែរ ហើយអ្នកណាដែលត្រូវបាន ជ្រើសរើសជាប្រធានាធិបតី នឹងកំណត់ថាតើយើងទទួលបាន ឬអត់ ៕
ដោយ ឈូក បូរ៉ា