កូឡាឡំាពួរ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ថា មានករណីថ្មីចំនួន១.០៣២នាក់ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃពុធនេះ ដែលនាំឲ្យចំនួនសរុប នៃអ្នកឆ្លងជំងឺនៅក្នុងប្រទេស បានកើនឡើងដល់៣៥.៤២៥នាក់ ។
ក្រសួងសុខាភិបាល ក៏បានឲ្យដឹងថា មានអ្នកស្លាប់បន្ថែមចំនួន០៨នាក់ ដែលនាំឲ្យអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាតកើនឡើងដល់២៧១នាក់ ។
ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី មានអ្នកមកពីខាងក្រៅចំនួន០៣នាក់ដែលបានឆ្លងជំងឺ ហើយអ្នកទាំងអស់នោះ មិនមែនជាពលរដ្ឋរស់នៅពាក់ព័ន្ធនឹងគ្នាឡើយ ៕
ប្រែសម្រួលដោយៈ៖ ម៉ៅ បុប្ផាមករា