ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ទទួលបានភ្លើងខៀវ ក្នុងការជីកយករ៉ែប្រេងកាត ដោយមិនមានវត្តមាន របស់ចិន

បរទេស ៖ នៅសប្តាហ៍នេះ ប្រទេសហ្វីលីពីន បាននិយាយថា ការរុករកប្រេងនៅក្នុងសមុទ្រចិន ខាងត្បូង ដែលមានជម្លោះអាចបន្ត ដោយគ្មាន ប្រទេសចិនឡើយ ហើយវាបានក្លាយទៅជា សញ្ញាបន្ថែមទៀត នៃជំហរតឹងរឹងរបស់ប្រជាជាតិ អាស៊ីអាគ្នេយ៍ប្រឆាំង នឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។

រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការងារ ថាមពលហ្វីលីពីនលោក Alfonso Cusi បាននិយាយថា ក្រុមហ៊ុន PXP Energy Corp អាចនឹងធ្វើការជាមួយធនាគារ Reed Bank
នៅក្នុងសមុទ្រដែលមានជម្លោះ ដោយមានចាំបាច់ចាប់ដៃគូជាមួយក្រុមហ៊ុន ប្រេងជាតិចិន National Oil Offshoreឡើយ ។

គួរឲ្យដឹងដែរថាសម្រាប់រ៉ែប្រេង និងឧស្ម័ននៅក្នុងតំបន់ក្រោមកិច្ចសន្យា សេវាកម្មលេខ ៧២ ដែលជាកិច្ចសន្យាមួយក្នុងចំណោមកិច្ចសន្យាទាំង ៥ ត្រូវបានអនុញ្ញាតឱ្យបន្តការរុករកឡើងវិញ ។

នៅពេលសួរថាតើ PXP គួរតែសុំការអនុញ្ញាតពីប្រទេសចិន ឬយ៉ាងណានោះលោក Cusi បាននិយាយថា ប្រសិនបើពួកគេអាចធ្វើវាដោយខ្លួនឯង ពួកគេអាចចាប់ផ្តើមបានគ្រប់ពេលប៉ុន្តែ
បើពួកគេមិនអាចធ្វើបានទេ នោះពួកគេអាចត្រូវការដៃគូពួក ឬចាប់ជាដៃគូជាមួយប្រទេសចិន ៕

ប្រែសម្រួល៖ស៊ុនលី

To Top