ព័ត៌មានអន្តរជាតិ

ជប៉ុន៖ ការដកខ្លួនរបស់អាមេរិក ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺគួរឲ្យសោកស្តាយក្រៃលែង

បរទេស៖ មន្ត្រីនាំពាក្យជាន់ខ្ពស់ របស់រដ្ឋាភិបាលប្រទេសជប៉ុន លោក Katsunobu Kato នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ការដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជារឿងដ៏គួរឲ្យសោកស្តាយក្រៃលែង។

លោក Katsunobu Kato ជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន បានិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “បញ្ហាបម្រែបម្រួលអាកាសធាតុ មិនមែនជារឿងរបស់ ប្រទេសតែមួយនោះទេ វាគួរតែត្រូវបានយកមកដោះស្រាយ ដោយសហគមន៍អន្តរជាតិទាំងមូល”។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា លោកបាននិយាយបន្តទៀតថា “ចាប់ផ្តើមពីទស្សនៈនេះ វាគឺជារឿងដ៏គួរឲ្យសោកស្តាយក្រៃលែង ដែលសហរដ្ឋអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីសនោះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top