បរទេស៖ ប៉ូលីសនៅទីក្រុង Philadelphia កំពុងស៊ើបអង្កេតផែនការ ជាក់ស្តែងមួយ ដើម្បីវាយប្រហារ មជ្ឈមណ្ឌលសន្និបាត Pennsylvania ដែលជាកន្លែងរាប់សន្លឹកឆ្នោត។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមសារព័ត៌មាន ABC ថា មនុស្សមួយក្រុមអាច ជាក្រុមគ្រួសារមួយ គ្រោងនឹងបើកឡានពីរដ្ឋ Virginia ដោយរថយន្តម៉ាក Hummer SUV ដើម្បីធ្វើការវាយប្រហារ ។
របាយការណ៍បាននិយាយថា ប៉ូលីសបានរឹបអូសរថយន្តនោះ ហើយបានចាប់ខ្លួនបុរសម្នាក់។
ឥឡូវនេះទីក្រុង Philadelphia ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងមួយចំនួន នៅចំកណ្តាលនៃការប្រកួត ប្រជែងប្រធានាធិបតី។ នៅពេលការរាប់នៅតែបន្ត ការនាំមុខដ៏តូចចង្អៀតរបស់លោក ដូណាល់ ត្រាំ នៅរដ្ឋ Pennsylvania បានថយចុះបន្ថែមទៀត ដែលបង្កឱ្យមានការប៉ុនប៉ង របស់លោកដើម្បីបញ្ឈប់ការបោះឆ្នោត ដែលនៅសេសសល់។
ទោះបីជាប្រធានាធិបតីចាត់វិធានការ តាមផ្លូវច្បាប់ប្រឆាំងនឹងការរាប់ ដែលកំពុងកើតមានក៏ដោយ សុទិដ្ឋិនិយមក្នុងចំណោមអ្នកគាំទ្រ របស់លក ចូ បៃដិននៅក្នុងរដ្ឋនេះ កំពុងរីកចម្រើន។ ពិធីជប់លៀងរាំ ក៏បានកើតឡើងផងដែរ សូម្បីតែនៅខាងក្រៅមជ្ឈមណ្ឌលសន្និបាត ៕
ប្រែសម្រួលៈ ណៃ តុលា