បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បារយការណ៍ថា សហរដ្ឋអាមេរិក កំពុងគ្រោងដាក់ទណ្ឌកម្ម អ្នកនយោបាយគ្រីស្ទានលីបង់ ដ៏លេចធ្លោរ គឺលោក Gebran Bassil ជាប្រធានចលនាសេរីជាតិនិយម ដែលបង្កើតឡើងដោយប្រធានាធិបតី និងមានសម្ពន្ធភាព ជាមួយពួកហេស៍ប៊ូឡា។
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ ត្រូវគេរំពឹងថា នឹងដាក់ទណ្ឌកម្មលើលោក Gebran Bassil ពីបទជួយដល់ក្រុមស៊ីអ៊ីតលីបង់ គឺពួកហេស៍ប៊ូឡា ប៉ុន្តែក្រសួងរតនាគារអាមេរិក នៅពេលភ្លាមៗនេះ នៅមិនទាន់ធ្វើការឆ្លើយតប នឹងការស្នើសុំឲ្យអត្ថាធិប្បាយ ស្តីពីរឿងនេះនៅឡើយនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ចាត់ទុកពួកហេស៍ប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ថាជាក្រុមភេរវកម្មមួយ ហើយនាពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មសមាជិក មួយចំនួនរបស់ពួកហេស៍ប៊ូឡា។ នៅក្នុងខែកញ្ញា សហរដ្ឋអាមេរិក ក៏បានដាក់ក្នុងបញ្ជីខ្មៅ នូវអតីតរដ្ឋមន្ត្រីរបស់ រដ្ឋាភិបាលលីបង់ពីររូប ដោយចោទពីបទជួយ ដល់ពួកហេស៍ប៊ូឡា ៕
ប្រែសម្រួល៖ ប៉ាង កុង