ព័ត៌មានអន្តរជាតិ

អូស្ត្រាលី និយាយថា ការរំខានលើពាណិជ្ជកម្ម ពីសំណាក់ចិន នឹងធ្វើឲ្យមានបញ្ហាកាន់តែធំ

បរទេស ៖ សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះ បានសរសេរថាអូស្រ្តាលីបានបញ្ជាក់ថា ខ្លួនកំពុងត្រួតពិនិត្យការនាំចេញ ទៅកាន់ប្រទេសចិនយ៉ាងជិតស្និទ្ធ ចំពេលមានរបាយការណ៍
ដែលបង្កការរំខានយ៉ាងខ្លាំង ដែលក្រុមអ្នកទិញជាជនជាតិចិន កំពុងត្រូវបានគេប្រាប់មិនឱ្យទិញទំនិញអូស្ត្រាលីចំនួន ៧ ប្រភេទដែលរាប់ ចាប់ពីធ្យូងថ្មរហូត
ដល់ស្រានិងកំពុងបង្កភាពតានតឹង ផ្នែកការទូតបន្ថែមទៀត ។

គួរឲ្យដឹងដែរថាប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បានរាយការណ៍ថាអ្នកនាំចូលជនជាតិចិន ត្រូវបានព្រមានជាផ្លូវការដោយមន្រ្តីគយថាទំនិញដែលរួមមានរ៉ែទង់ដែង
ស្ករសឈើនិងបង្កងនឹងប្រឈម នឹងការត្រួតពិនិត្យកាន់តែតឹងរឹង ឡើចាប់ពីថ្ងៃសុក្រនេះហើយ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Simon Birmingham បាននិយាយថាមន្ត្រីចិនបានបដិសេធជាសាធារណៈនិងឯកជនថាកិច្ចប្រឹងប្រែង
សម្របសម្រួលណាមួយកំពុងត្រូវ បានធ្វើឡើងដើម្បីប្រឆាំងនឹងប្រទេសអូស្រ្តាលី៕

ប្រែសម្រួល៖ស៊ុនលី

To Top